
លោក Arsene Wenger ត្រូវបានសួរអំពីអនាគតរបស់គាត់ក្នុងអំឡុងពេលការប្រកួតជាមួយក្លឹប Leicester City ។
លោក Wenger បាននិយាយថា៖ “នៅពេលនេះវាពិបាកណាស់សំរាប់ខ្ញុំណាស់។ ខ្ញុំមិនគិតពីរឿងនោះទេ។ ខ្ញុំចង់បញ្ចប់សន្និសិទកាសែតចុងក្រោយរបស់ខ្ញុំដើម្បីអរគុណដល់លោក David Dein ដែលបាននាំខ្ញុំមកទីនេះ”។
លោកបន្តថា៖ “គាត់មានចក្ខុវិស័យពិសេសសម្រាប់អនាគតនិងក្របខ័ណ្ឌ Premier League ។ គាត់បានផ្តល់ឱកាសដល់អ្នកចាត់ការបរទេសនៅពេលគ្មាននរណាម្នាក់ស្គាល់ខ្ញុំ។ គាត់គួរទទួលបានការអរគុណជាពិសេសព្រោះគាត់ជាមនុស្សពិសេស” ៕
ដោយ៖តារា