Juventus មិនទាន់បានដាក់សំណើសុំទិញ Morata នៅឡើយទេ ខណះរូបគេអាចជាកីឡាកថ្លៃបំផុតរបស់ Chelsea

24427
  • ក្លឹបតោខៀវ Chelsea ប្រហែលជាមិនលក់កីឡាករថ្លៃបំផុតរបស់ពួកគេនោះទេ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបយក្សរបស់អ៊ីតាលីក៏ដោយ ។ Juventus មិនទាន់បានដាក់សំណើជាផ្លូវការណាមួយសម្រាប់នាំយក Alvaro Morata ទេបើទោះបីជារបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានបញ្ជាក់ថាថ្លៃសេវាមួយត្រូវបានយល់ព្រមសម្រាប់ការចុះហត្ថលេខាដែលនឹងបំបែកកំណត់ត្រារបស់ Chelsea ក៏ដោយ ។

    Image result for Alvaro Morata

    ក្លិបនៅក្របខ័ណ្ឌ Serie A មួយនេះកំពុងចាប់អារម្មណ៍លើ Morata ហើយលោក Beppe Marotta អ្នកចាត់ការទូទៅរបស់ក្លឹបមួយនេះក៏បាននិយាយពីរដងអំពីកីឡាករដែលក្លឹបបានបាត់បង់កាលពី ២ ឆ្នាំមុន ខណៈដែលក្លិប Real Madrid បានទិញកីឡាកររូបនេះត្រឡប់មកវិញក្នុងតម្លៃចំនួន ៣២ លានអឺរ៉ូ (ស្មើនឹង ៣៨ លានដុល្លារអាមេរិក) ។

    Image result for Alvaro Morata

    Chelsea បានបន្តទិញ Morata ក្នុងតម្លៃ ៦០ លានផោន (ស្មើនឹង ៨១ លានដុល្លារអាមេរិក) នៅរដូវក្តៅនេះមុន ប៉ុន្តែគាត់ធ្វើមិនសូវបាននោះទេនៅក្នុងរដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី