Emery ថានេះរដូវកាលជោគជ័យរបស់ PSG បើទោះបីជាធ្លាក់ចេញពី Champions League

36008
  • ក្រោយពីការឈ្នះពានរង្វាន់ Coupe de France កាលពីយប់មិញទៅលើក្រុម Les Herbiers អ្នកចាត់ការនៅកីឡាដ្ឋាន Parc des Princes បានប្រកាសថារដូវកាល ២០១៧-១៨ ជារដូវកាលជោគជ័យសម្រាប់ក្រុមរបស់គាត់។

    Related image

    ក្លឹប Paris Saint-Germain បានបរាជ័យក្នុងក្របខ័ណ្ឌ Champions League ម្តងទៀត ប៉ុន្តែគ្រូបង្វឹក Unai Emery បាននិយាយថាគាត់សប្បាយរីករាយជាមួយនឹងរដូវកាលរបស់ក្លឹបបន្ទាប់ពីក្រុមយក្សរបស់បារាំងបានឈ្នះពាន ៣ នៅក្នុងស្រុក។

    Neymar - recovering from a broken foot - joined Kylian Mbappe and his PSG team-mates to celebrate the French Cup win

    PSG បានឈ្នះពានពានរង្វាន់ Coupe de la Ligue  , ពានក្របខ័ណ្ឌ Ligue 1  រួមនិង Coupe de France ដែលទើបតែទទួលបានជ័យជំនះកាលពីយប់មិញតាមរយៈជ័យជម្នះ ២-០ លើក្រុមអាវលឿង Les Herbiers ។

    Paris Saint-Germain's Uruguayan forward Edinson Cavani celebrates after scoring a goal during the French Cup final football match between Les Herbiers and Paris Saint-Germain (PSG), on May 8, 2018 at the Stade de France in Saint-Denis, outside Paris. (Photo by FRANCK FIFE / AFP) (Photo credit should read FRANCK FIFE/AFP/Getty Images)

    កីឡាករ Giovani Lo Celso និង Edinson Cavani បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់នៅកីឡាដ្ឋាន Stade de France ខណៈដែល PSG បានឈ្នះពានរង្វាន់នេះជាលើកទី ៣ របស់គេក្នុងរយៈពេលបួនរដូវកាលនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី