ឃើញក្មេងសាច់សខ្ចីដូចបណ្ដូលចេកចឹង ប្រាប់ថានាង Amy មានអាយុក្បែ ៤០ឆ្នាំតិចអត់ជឿចុះ!

122332
  • តារាសម្តែងសាច់សខ្ចីដូចបណ្ដូលចេក Amy Klinprathum នាងនៅតែទទួលបានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពខ្លាំងមិនចាញ់កាលពីនៅក្មេង បើទោះបីជានាងចូលសិល្បៈជាយូរឆ្នាំណាស់មកហើយក៏ដោយ ។

    ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺនៅក្នុងរយៈពេល ៥ឆ្នាំមកហើយ ដែលតារារូបនេះបានសាងជីវិតគ្រួសារជាមួយនឹងលោក Siwat តែពួកគេមិនទាន់មានកូនតតំណែងនៅឡើយនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា​ជីវិតគ្រួសារនៅតែមានសុភមង្គល មានក្តីសុខដដែល គ្មានអ្វីដែលផ្លាស់ប្តូរទេ ។ ជាពិសេស បើទោះបីជាពេលនេះ នាងមានវ័យជិត ៤០ឆ្នាំក៏ដោយ ក៏សម្រស់នាង​នៅតែដដែល ស្រស់ស្អាត គ្មានអ្វីប្រែប្រួលបន្តិចនោះទេ ជាមួយនឹងការតុបតែងខ្លួនបែបយុវវ័យដ៏ទាក់ទាញ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី