
អ្នកចាំទីដៃស្អិតរបស់អាល្លឺម៉ង់ Manuel Neuer បានរងរបួសបាក់ជើងចាប់តាំងពីខែកញ្ញាមកម្ល៉េះហើយកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឲមានឱកាសចូលលេងក្នុងក្រុមរបស់លោក Joachim Low ។
Manuel Neuer បានសារភាពថាមិនច្បាស់លាស់ថាតើគាត់នឹងលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់នៅ World Cup បាននោះទេ ខណៈដែលគាត់កំពុងរង់ចាំការបង្ហាញខ្លួនវិញជាមួយ Bayern Munich ។ ដោយជាផ្នែកមួយដែលបានជួយក្រុមជម្រើសជាតិ អាល្លឺម៉ង ឲឈ្នះពានរង្វាន់ FIFA World Cup ក្នុងឆ្នាំ ២០១៤ នោះអ្នកចាំទីរវ័យ ៣២ ឆ្នាំរូបនេះកំពុងសង្ឃឹមថានឹងអាចជួយការពារពានរង្វាន់នេះនៅក្នុងប្រទេសរុស្ស៊ី ម្ដងទៀត។
ទោះជាយ៉ាងណាក៏ដោយ Neuer មិនមានសកម្មភាពអ្វីសោះចាប់តាំងពីខែកញ្ញាមកដោយមានពាក្យចរចាអារ៉ាមជាច្រើនដែលគាត់និងមិនអាចបង្ហាញខ្លួនបាននោះទេ ៕
ដោយ៖តារា