កូរ៉េខាងជើង ទទូចឱ្យសហរដ្ឋអាមេរិក វិលត្រឡប់មកកាន់តុចរចាសារជាថ្មី

94395
  • មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបានជំរុញឱ្យសហរដ្ឋអាមេរិកវិលត្រឡប់មករកតុចរចាវិញនៅដំណាច់ឆ្នាំនេះ​​ និងបានរិះគន់គោលនយោបាយអាមេរិកដែលមានអរិភាពចំពោះកូរ៉េខាងជើង ។

    ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានគណៈកម្មាធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិក (KAPPC) លោក គីម យ៉ុងឆុលទី បាននិយាយថា សហរដ្ឋអាមេរិកពេលនេះកំពុងងាកទៅរកគោលនយោបាយអរិភាពចំពោះកូរ៉េខាងជើងដោយយល់ច្រឡំ និងគ្មានការអត់ធ្មត់ចំពោះកូរ៉េខាងជើង ។ ប្រធានគណៈកម្មាធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិករូបនេះបានរិះគន់ក្រុងវ៉ាស៊ីនតោន ចំពោះការដាក់សម្ពាធទៅលើប្រទេសផ្សេងទៀត និងរារាំងទំនាក់ទំនងជាមួយកូរ៉េខាងជើង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី