Zidane៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UCL មិនមែន Ronaldo ប៉ះ Salah នោះទេ

10256
  • Liverpool និង Real Madrid នឹងធ្វើសង្គ្រាមលើវាលស្មៅជាមួយគ្នាដើម្បីដណ្ដើមគ្នាធ្វើស្ដេចនៅអឺរ៉ុបនៅចុងខែនេះ ។

    Image result for Zidane

    យោងតាមលោក Zinedine Zidane បានឱ្យដឹងថាវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League គឺរវាងក្រុម Real Madrid និង Liverpool មិនមែនរវាង Cristiano Ronaldo និង Mohamed Salah នោះទេ។

    Related image

    គ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញរូបនេះនិងត្រូវប៉ះជាមួយលោក Jurgen Klopp នៅទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន នៅយប់ថ្ងៃទី ២៦ ខែ ឧសភា ខណៈដែល Real Madrid ចង់ឈ្នះពានរង្វាន់ Champions League ជាលើកទី ៣ ជាប់ៗគ្នា។

    Image result for Salah

    ទោះបីជាយ៉ាងណាក៏ដោយការជួបគ្នានេះគេមើលឃើញថាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលកីឡាករ Ronaldo និងត្រូវប៉ះជា Salah ដែលជាអ្នកឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំក្របខ័ណ្ឌ Premier League បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ គ្រប់ការប្រកួតទាំងអស់នៅក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹងក្រុមហង្សក្រហម ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី