Conte បាននិយាយថា៖ ខ្ញុំកំពុងផ្តោតសំខាន់ទៅលើបច្ចុប្បន្នភាពជាជាងអណាគត

25463
  • ការប្រកួតចុងក្រោយរបស់ Chelsea នៅរដូវកាលនេះ គឺត្រូវប៉ះជាមួយ Manchester United ក្នុងក្របខណ្ឌ FA Cup នៅកីឡដ្ឋាន Wembley នៅថ្ងៃទី ១៩ ខែឧសភា។ អនាគតរបស់ Conte នៅកីឡដ្ឋាន Stamford Bridge ហាក់មានភាពស្រពិចស្រពិលខ្លាំងនៅរដូវកាលនេះ បើតាមរបាយការណ៍មួយចំនួនដែលបានលើកឡើងថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមិនពេញចិត្តនឹងគោលការណ៍ផ្ទេរកីឡាកររបស់ក្លឹប។ គាត់បានបដិសេធមិនឆ្លើយតបនឹងសំណួរណាមួយពាក់ព័ន្ធនឹងអនាគតរបស់គាត់ឡើយ ហើយផ្ទុយទៅវិញគាត់បាននិយាយអំពីការផ្តោតលើការប្រកួតនាពេលខាងមុខរបស់ Chelsea ជាមួយ Huddersfield ។​​​​

    Related image

    Conte បាននិយាយថា៖ “ខ្ញុំកំពុងផ្តោតយ៉ាងខ្លាំងលើបច្ចុប្បន្នភាពនេះ ដើម្បីបំពេញការងារឲ្យបានល្អបំផុតសម្រាប់កីឡាករ និងអ្នកគាំទ្រ។ ការងាររបស់យើងមិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ។ ប៉ុន្តែខ្ញុំកំពុងតែផ្តោតទាំងស្រុងទៅលើបច្ចុប្បន្នភាព”។

    Image result for Conte

    Chelsea នៅតែមានឱកាសក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់នៃក្រុមកំពូលទាំងបួន ដើម្បីទទួលបានកៅអីសម្រាប់ Champions League នៅរដូវកាលក្រោយ ប៉ុន្តែពួកគេត្រូវតែយកឈ្នះការប្រកួតដែលនៅសល់ទាំងពីរ ហើយសង្ឃឹមថា Liverpool ឬ Tottenham អាចនឹងរបូតពិន្ទុខ្លះ។

    Related image

    Conte បានសារភាពថា គាត់ពិតជាមានការខកចិត្តនឹងស្ថានភាពនេះណាស់៖ “នៅរដូវកាលនេះពោរពេញទៅដោយការខកបំណង ដោយសារតែយើងបានបាត់បង់ពិន្ទុជាច្រើនដោយសារកំហុសរបស់យើង។ ឥឡូវនេះ យើងគ្មានពេលត្រូវសោកស្តាយទៀតទេ។ យើងត្រូវធ្វើការប្រកួតជាមួយ Huddersfield និង Newcastle ហើយបន្ទាប់មកគឺវគ្គផ្តាច់ព្រ័ត្រនៅ FA Cup ។ស្ថានភាពនេះមិនអំណោយផលដល់យើងឡើយ។ វិធីតែមួយគត់ក្នុងការដាក់សម្ពាធខ្លះនៅលើ Tottenham និង Liverpool នោះគឺយើងត្រូវតែដណ្តើមឲ្យបានបីពិន្ទុនៅក្នុងការប្រកួតដែលនៅសល់”៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី