
លោក Paul Breitner បាននិយាយថា Neymar នឹងមានសារៈសំខាន់ណាស់សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយខណៈដែលអតីតកីឡាករអាល្លឺម៉ង់រូបនេះជឿជាក់ថាខ្សែប្រយុទ្ធក្លិប Paris Saint-Germain រូបនេះនឹងត្រៀមលក្ខណៈដើម្បីផ្លាស់ទីទៅកាន់រដ្ឋធានីអេស្ប៉ាញ។
លោក Breitner ដែលធ្លាប់បានឈ្នះពានរង្វាន់ La Liga ពីរលើកក្នុងអំឡុងពេល ៣ ឆ្នាំរបស់គាត់នៅឯកីឡដ្ឋាន Santiago Bernabeu បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ Sport 1 ថា៖ “Neymar នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុម Real Madrid នៅឆ្នាំក្រោយ” ។
គួបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីបាន ២៨ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ PSG មុនពេលរូបគេទទួលរងរបួស ៕
ដោយ៖តារា