ប្រធានាធិបតីហុងគ្រី អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដ៏អស្ចារ្យរបស់ខ្មែរ

53776
  • ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ និងគណៈប្រតិភូ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។

    សូមរំលឹកឱ្យដឹងផងដែរថា ឯកឧត្តម យ៉ាណូស អាឌ័រ ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី បានអញ្ជើញមកទស្សនកិច្ចជាផ្លូវរដ្ឋរយះពេលចំនួន ៤ ថ្ងៃ បានធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី