
បើទោះបីក្លាយជាជើងឯកប្រចាំ Premier League រដូវកាល ២០១៧/២០១៨ នេះហើយក្តី ក៏លោក Pep Guardiola នៅតែបន្តប៉ងឲ្យ Manchester City បញ្ចប់រដូវកាលនេះដោយប្រមូលឲ្យបាន ១០០ពិន្ទុ។
ដោយពេលនេះមាន ៩៤ ពិន្ទុក្នុងដៃហើយនោះ អ្នកចាត់ការក្លឹបមេឃខៀវរូបនេះ មានជំនឿថាក្រុមរបស់លោកនឹងអាចរកបាន ១០០ពិន្ទុគត់ក្នុងរដូវកាលនេះ ដោយសង្ឃឹមថានឹងអាចយកជ័យជំនះក្នុងពីរប្រកួតដែលនៅសល់។ ជើងឯករដូវកាលចាស់ Chelsea មានកំណត់ត្រាក្នុងដៃជាជើងឯកដែលមាន ៩៦ពិន្ទុពេលបញ្ចប់រដូវកាល ដែលសម្រាប់ក្រុមរបស់លោក Pep ទាមទារតែឈ្នះមួយប្រកួតទៀតគឺមានពិន្ទុអាចបំបែកកំណត់ត្រានេះបានហើយ។
លោកគ្រូបាននិយាយថា៖ “វានឹងរឹតតែអស្ចារ្យថែមទៀបប្រសិនបើយើងអាចរកបាន ១០០ ពិន្ទុសម្រាប់បញ្ចប់រដូវកាលនេះ បើទោះបីជាយើងគ្រងជើងឯកនេះហើយក្តី ។ នៅរដូវកាលក្រោយវានឹងរឹតតែពិបាកសម្រាប់ពួកយើងព្រោះថាក្លឹបផ្សេងទៀតគេកាន់តែចង់យកឈ្នះយើងខ្លាំងជាងមុន”។
តើក្រុមមេឃខៀវក្រោមការដឹកនាំរបស់លោក Pep អាចនឹងប្រមូលបាន ៦ពិន្ទុពីពីរប្រកួតដែលនៅសេសសល់នោះទេ? យើងនឹងបន្តចាំមើលទាំងអស់គ្នា!
ដោយ៖តារា