ក្រមុំសុំខ្មាស! ​ព្រះជន្មទើប ៧វស្សាមែន តែព្រះ​នាង​តូច ជេន​ណា គ្រងឈុតប្រព្រៃណីស្អាតអស់ទាស់

136574
  • ​ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា កំពុងទទួលការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បន្ទាប់ពីបង្ហាញ​រូបថត​មួយ​សន្លឹក​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក ជាមួយនឹង​ការ​គ្រង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដើម្បី​ត្រៀម​ស្វាគមន៍​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ។​

    ជាមួយសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​លើក​នេះ ព្រះ​នាង ន​រោ​ត្ដម ជេន​ណា ទទួលបាន​ការកោតសរសើ​រ​យ៉ាងច្រើន​​ពី​សំណាក់​មហាជន​ថា ព្រះនាង​តូច​ពិតជា​ស្រស់ស្អាត ថ្លៃថ្នូរ និង សមសួន​ឥតខ្ចោះ ថ្វីដ្បិតតែ​ព្រះ​នាង​ទើប​តែមាន​ព្រះជន្ម ៧ វស្សា​ក៏ដោយ ។ ដោយសារកន្លងមក គេច្រើនតែឃើញព្រះនាងតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបសមតាមវ័យធម្មតា តែពេលព្រះនាងតែងខ្លួនបែបនេះពិតជាប្លែកភ្នែកខ្លាំងប្រៀបដូចមនុស្សធំពេញវ័យ ។ លើសពី​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់​របស់​ព្រះ​នាង ន​រោ​ត្ដម ជេន​ណា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ព្រះ​នាង​នឹង​ចេញ​បទ​ចម្រៀង​មួយ​ឆាប់ៗនេះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី