
យោងតាមកាសែត Diario AS បានឱ្យដឹងថាអ្នកតំណាងរបស់ក្លិប Real Madrid បានជួបជាមួយ Neymar ជាច្រើនដងក្នុងអំឡុងពេលរបស់គាត់នៅក្នុងប្រទេសប្រេស៊ីលនៅពេលដែលគាត់កំពុងទទួលបានការព្យាបាលបន្ទាប់ពីរងរបួសនៅក្នុងខែកុម្ភៈ។
គោលបំណងនៃជំនួបនេះសម្រាប់ក្រុម Los Blancos ( Real Madrid ) គឺចង់ចុះហត្ថលេខាលើកីឡាករប្រេស៊ីលដែលពួកគេបានតាមដានជាយូរមកហើយមុនពេលដែលកីឡាកររូបនេះផ្ទេរទៅកាន់ក្លិប Barcelona ទៅទៀត។
ពេលនេះប្រធានក្លឹបលោក Florentino Perez មានទំនុកចិត្តថាគាត់នឹងនាំ Neymar ទៅលេងនៅឯកីឡាដ្ឋាន Bernabeu ខណះ PSG បានត្រៀមខ្លួនរួចជាស្រេចក្នុងការឲកីឡាករប្រេស៊ីលរូបនេះចាកចេញពីក្លឹបក្នុងតម្លៃ ២៦០ លានអឺរ៉ូ ៕
ដោយ៖តារា