ក្លឹប Real Madrid នឹងដាក់សំណើរដេញថ្លៃនាំយកអ្នកចាំទីដៃស្អិត Alisson របស់ក្លឹប Roma

44592
  • យោងតាម RMC Sport បានឱ្យដឹងថាក្លឹប Real Madrid ត្រៀមរួចជាស្រេចក្នុងការចុះហត្ថលេខាជាមួយអ្នកចាំទី Alisson របស់ក្លិប Roma ។

    Image result for Alisson

    Alisson ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបដូចជា Liverpool និង Manchester United បន្ទាប់ពីរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយជាមួយ Roma ខណៈពេលដែលអ្នកចាំទីរូបនេះមិនទាន់បានបន្តកិច្ចសន្យាថ្មីនៅឡើយ។

    Image result for Alisson

    ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សរបស់អេស្ប៉ាញរូបនេះបានកំណត់គោលដៅដូចជា Thibaut Courtois និង David de Gea កាលពីពេលថ្មីៗនេះ ប៉ុន្តែក្លឹប Real Madrid ក៏មានបំណងដេញថ្លៃនាំយក Alisson បន្ទាប់ពីបានរៀបចំកិច្ចពិភាក្សាជាមួយកីឡាករសញ្ជាតិប្រេស៊ីល នេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី