
យោងតាមកាសែត De Telegraaf បានឲដឹងថា ខ្សែការពាររបស់ក្លឹប Ajax កីឡាករ Matthijs de Ligt បានប្រាប់ក្លឹបថាគាត់ចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
De Ligt ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ហើយលោក Mino Raiola ដែលជាភ្នាក់ងារកំពុងខិតខំប្រឹងប្រែងដើម្បីឲកីឡាកររូបនេះទទួលបានការផ្ទេររដូវក្តៅ។
ក្រុម Bayern Munich, Barcelona, Tottenham និង Manchester City សុទ្ធសឹងចាប់អារម្មណ៍លើកីឡាករអន្តរជាតិហូឡង់រូបនេះ ខណះ De Ligt កំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្រុម Ajax រហូតដល់ឆ្នាំ ២០២១ ឯណោះ ៕
ដោយ៖តារា