ក្លឹប Manchester City ត្រឡប់មកចាប់អារម្មណ៍ Riyad Mahrez សារជាថ្មី

30421
  • កាសែត The Times បានឲដឹងថាក្លឹប Manchester City កំពុងត្រលប់មកវិញដើម្បីចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប Riyad Mahrez របស់ Leicester City នៅរដូវក្តៅ។

    Image result for Riyad Mahrez

    Riyad Mahrez ត្រូវបានគេដឹងថាក្លឹបមេឃខៀវមួយនេះចង់បានរូបគេយ៉ាងខ្លាំងក្នុងអំឡុងពេលទីផ្សាដោះដូរកីឡាករកាលពីខែមករា ប៉ុន្តែម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រដូវកាលនេះ បានបដិសេធមិនទៅជួបជាមួយ Leicester វិញក្រោយពីដឹងតម្លៃខ្លួនកីឡាកររូបនេះរហូតដល់ ៩៥,៦ លានផោន។

    Image result for Riyad Mahrez

    ក្រុមរបស់លោក Pep Guardiola ពីមុនបានផ្តល់ទឹកប្រាក់ត្រឹមតែ ៦៥ លានផោន (ស្មើនឹង ៨៨ លានដុល្លារអាមេរិក) ហើយពួកគេនឹងព្យាយាមម្តងទៀតដើម្បីនាំយកកីឡាករអន្តរជាតិអាល់ហ្សេរីឱ្យទៅលេងជាមួយពួកគេនៅរដូវកាលក្រោយ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី