
លោក Jose Mourinho មានអារម្មណ៍ថាខ្សែបម្រើ Paul Pogba នឹងនៅជាមួយ Manchester United បន្តទៀតនៅរដូវកាលក្រោយ ខណៈដែលអ្នកចាត់ការរូបនេះមិនបានធានាថារូបគេត្រូវបានក្លិបចង់លក់ខ្សែបម្រើសញ្ជាតិបារាំងនោះឬទេ។
Pogba ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមម្ចាស់ជើងឯក Ligue 1 ក្លឹប Paris Saint-Germain ចំពេលមានសេចក្តីរាយការណ៍ពីទំនាក់ទំនងមិនចុះសម្រុងជាមួយលោក Mourinho ដែលជាគ្រូបង្វឹក ។
លោក Mourinho បាននិយាយថា៖ “ខ្ញុំគិតថាគាត់នឹងបន្តស្នាក់នៅទីនេះបន្តទៀតនៅរដូវកាលក្រោយ។ នោះជាអារម្មណ៍របស់ខ្ញុំ”។
គួបញ្ជាក់ផងដែរថា Paul Pogba ត្រូវបានក្លឹបបីសាចក្រហម Manchester United ទិញពីក្លឹប Juventus ត្រឡប់មកវិញក្នុងតម្លៃបំបែកកំណត្រាពិភពលោក ៨៩ លានផោន កាលពីឆ្នាំ ២០១៦ ៕
ដោយ៖តារា