ចូលរួមសោកស្ដាយ! ប្រាសាទបុរាណជប៉ុនអាយុកាលជាង ៦០០ឆ្នាំ ត្រូវភ្លើងលេបត្របាក់គ្មានសល់

63906
  • ពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ ប្រាសាទ​បុរាណ​របស់​ប្រទេសជប៉ុន ​ដែល​មាន​អាយុ​កាល​ជាង ៦០០​ឆ្នាំ ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​ស្ទើរ​ទាំង​ស្រុង​ ​។

    អគ្គីភ័យ​បានឆាប​ឆេះ​ប្រាសាទ Shurijo កាល​ពីវេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ទី៣១ ខែតុលា នេះបើយោង​តាម​សារព័ត៌មាន​ក្នុងប្រទេសជប៉ុន​ឲ្យ​ដឹង​ ។ ក្រុម​ពន្លត់​អគ្គីភ័យ បាន​មក​ដល់​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង ២:៤០​នាទី​យប់ ហើយ​កំពុង​បន្ដ​ព្យាយាម​ពន្លត់​ភ្លើង​រហូត​ដល់​ព្រឹក​ព្រលឹម ។ ប៉ុន្តែ​មកទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​ មាន​អ្នក​រង​របួស​ ឬ​អត់នោះ​ទេ ខណៈ​ពេល​ដែល​មូលហេតុ​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ ។

    សូមបញ្ជាក់ផងដែរថា ប្រាសាទបុរាណជប៉ុន Shurijo ត្រូវ​បាន​សាងសង់​ឡើង​កាល​ពី​សតវត្ស​ទី១៤ ក្នុង​ខេត្ត Okinawa ហើយ​បាន​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង ។ ហើយប្រាសាទ​នេះ ត្រូវ​បាន​បែងចែក​ជាសំណង់ ៥​ អគារ ហើយ​អគ្គីភ័យ​បាន​ចាប់​ផ្ដើម​ពី​សំណង់កណ្ដាល​ និង​កំពុង​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រាសាទ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី