លោក Zidane បដិសេធមិននិយាយអ្វីទាំងអស់ទាក់ទងនិង Neymar

53102
  • Neymar កំពុងស្ថិតក្នុងរដូវកាលទីមួយរបស់គេនៅ Paris Saint-Germain ក្រោយពីផ្ទេរចេញពី Barcelona ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក មានពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​បានលេចឡើងពាក់ព័ន្ធនឹងការវិញត្រឡប់ទៅកាន់អេស្ប៉ាញវិញរបស់គាត់ ខណៈមានរបាយការណ៍មួយចំនួនបានលើកឡើងថា គាត់មាន​ការលំបាក​ក្នុង​ការរស់​នៅក្នុងប្រទេសបារាំង។

    Image result for Zidane with neymar

    ប៉ុន្តែគ្រូបង្វឹករបស់ Real Madrid លោក Zidane បាន​បដិសេធ​មិន​ប្រាប់​ថា​តើ​កីឡាករ​សញ្ជាតិ​ប្រេស៊ីលរូបនេះស្ថិតនៅក្នុងកែវភ្នែក​របស់​គាត់​ដែរ​ឬយ៉ាង​ណានោះ។

    Related image

    យោងតាមសារព័ត៌មាន Express គ្រូបង្វឹក Zidane បាននិយាយថា៖ “គាត់មិនមែនជាកីឡាកររបស់ខ្ញុំទេ។ ខ្ញុំនឹងមិននិយាយអំពីរឿងនោះឡើយ។ ខ្ញុំគ្រាន់តែផ្តោតលើការបញ្ចប់រដូវកាលនេះឲ្យបានល្អប៉ុណ្ណោះ “។

    Image result for Zidane with neymar

    Real Madrid ហាក់ធ្លាក់ទម្រង់លេងនៅក្នុងស្រុកនៅរដូវកាលនេះ ដោយបណ្ដោយឲ្យពាន La Liga ធ្លាក់ទៅក្នុងដៃរបស់ Barcelona ខណៈមិនទាន់ទាំងចប់រដូវកាលផង ហើយថែមទាំងត្រូវខ្ទាត់ចេញពីការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយនៅ Copa del Rey ក្រោមថ្វីជើងរបស់ Leganes ទៀតផង។
    ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដែលពួកគេនឹងត្រូវជួបជាមួយ Liverpool នៅថ្ងៃទី ២៦ ខែឧសភានេះ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី