
ប្រធានសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) លោក David Gallop បានបញ្ជាក់ថាក្លិបនៅក្របខ័ណ្ឌ A-League បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករធ្លាប់ឈ្នះពានរង្វាន់ World Cup ម្នាក់។
យោងតាមលោក David Gallop នាយកប្រតិបត្តិក្លិបបាល់ទាត់អេស្ប៉ាញបានឲដឹងថា Andres Iniesta កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅក្របខ័ណ្ឌ A-League ហើយពួកគេក៏នឹងត្រូវទទួលបានជំនួយខ្លះពីសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) ផងដែរ។ Iniesta កំពុងមានវ័យ ៣៣ ឆ្នាំនឹងត្រូវចាកចេញពីក្រុមម្ចាស់ជើងឯក La Liga បន្ទាប់ពីរួមរស់ជាមួយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះអស់រយះពេល ១៦ រដូវកាលរួចមក ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេរំពឹងថានឹងផ្ទេរទៅកាន់ប្រទេសចិន ប៉ុន្តែមិនទាន់ច្បាស់លាស់នោះទេនៅជុំវិញអនាគតរបស់គាត់ ខណៈដែលក្លឹបនៅ អូស្ត្រាលី និង ជប៉ុន ក៏កំពុងចាប់អារម្មណ៍ផងដែរ ៕
ដោយ៖តារា