Cristiano Ronaldo ៖ បាវចនារបស់ក្លឹបសេះបង្កង់ Juventus គឺប្រយុទ្ធរហូតដល់ទីបញ្ចប់

28423
  • កីឡាករ Cristiano Ronaldo បានបង្ហាញភាពរីករាយយ៉ាងខ្លាំងចំពោះរបៀបដែលក្រុមសេះបង្កង់ Juventus បន្តភាពមិនដែលចាញ់របស់ខ្លួនក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងជំនួបទល់នឹងក្រុមក្បែរបាតតារាង Genoa ប្រចាំសប្ដាហ៍ទី១០ នៃក្របខណ្ឌ Serie A រដូវកាល ២០១៩/២០២០ ។

    នៅក្នុងជ័យជម្នះដ៏លំបាកលំបិននេះ Cristiano Ronaldo បានក្លាយជាវិរះបុរសក្នុងជំនួបនោះ ដោយបានស៊ុតបញ្ចូលទីបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៩០+៦ ដែលជាគ្រាប់បាល់ជួយឱ្យ Juventus បន្តឈរនៅកំពូលតារាងនៃលីគកំពូលអ៊ីតាលី ខណះខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះនៅតែជាផ្កាយសំណាងសម្រាប់ក្រុមរបស់លោក Maurizio Sarri ក្នុងការរកគ្រាប់ជូនក្លឹបយក្សអ៊ីតាលីមួយនេះ ។

    ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាលរូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ ខ្ញុំពិតជារីករាយណាស់ ។ វាជាការប្រកួតដ៏លំបាកមួយជាមួយនឹងក្រុមដែលបានរៀបចំល្អ ប៉ុន្តែយើងគឺជាក្រុម Juventus ដែលមានពាក្យស្លោកថា គឺប្រយុទ្ធដល់ទីបញ្ចប់ ។ យើងពិតជារីករាយណាស់ជាមួយនឹង ៣ ពិន្ទុ ។ យើងបានបង្កើតអ្វីៗជាច្រើនហើយយើងសមនឹងទទួលបាន ។ ការ Inter មុខក្នុងតារាងពិន្ទុ គឺជាការជំរុញបន្ថែមមួយទៀត ” ។

    សូមជម្រាបជូនមិត្តអ្នកអានថា ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនទោះស្ថិតនៅក្នុងវ័យ ៣៤ ឆ្នាំហើយក្ដី តែរូបគេនៅតែស្ថិតនៅកម្រិតកំពូលរបស់ខ្លួនក្នុងនាមជាកីឡាករល្អបំផុតនៅក្នុងលោក ខណះអតីតកីឡាកររបស់ Real Madrid បានស៊ុតបញ្ចូលទីចំនួន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនទាំងអស់នៅក្នុងរដូវកាលថ្មីនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី