Pique ការពារទំនាក់ទំនងរវាង Messi និង Griezmann ថា៖ Leo និង Grizi ចុះសម្រុងនឹងគ្នាណាស់

42150
  • អតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ ខ្សែការពារកណ្ដាល Gerard Pique បានអះអាងអំពីទំនាក់ទំនងតារាឆ្នើមទាំងពីររបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺរវាងកីឡាករ Lionel Messi និង Antoine Griezmann ពួកគេមានទំនាក់ទំនងល្អធម្មតានោះទេ ។

    កាលពីដើមខែនេះ ខ្សែប្រយុទ្ធចំណូលថ្មី Griezmann បានសារភាពថា វាពិបាកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រធានក្រុមដែលជាតារាកំពូលរបស់ Barca ខណៈដែលពួកគេទាំងពីរមិនមែនជាអ្នកពូកែនិយាយនោះឡើយ ។ មានពាក្យចចាមអារ៉ាមថា Messi ចង់ឱ្យក្លឹបនាំយក Neymar វិលត្រឡប់មកទឹកដី Camp Nou វិញ ដែលបានជំទាស់ទៅនឹងការតាមប្រមាញ់របស់ក្លិបក្នុងការនាំយកកីឡាករជួរមុខបារាំងរូបនេះជំនួសខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៧ ឆ្នាំទៅវិញ ។

    ចាប់តាំងពីពេលនោះមក ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល និងស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប ៦ សម័យកាល Lionel Messi បាននិយាយថា “ និយាយកុហក” ហើយបានទទូចថា គាត់មិនមានបញ្ហាអ្វីជាមួយ Griezmann អ្វីឡើយ ខណះ  Pique ក៏បានអះអាងថា ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺល្អធម្មតាទេ ។

    Pique បានប្រាប់អ្នកសារព័ត៌មានអេស្បាញ Cadena SER ថា ពួកគេទាំងពីរគឺមានទំនាក់ទំនងល្អណាស់ ។ អតីតខ្សែការពារក្លឹប Manchester United វ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ ” នៅទីនេះយើងលើកតម្កើងអ្វីៗគ្រប់យ៉ាង ។ Leo និង Grizi មានទំនាក់ទំនងគ្នា ដូចគ្នានឹង Leo និង Dembele ចុះសម្រុងជាមួយគ្នា ឬ Leo ជាមួយ Pedro ឬ Villa ។ វាល្អ ។ ជាមួយ Luis ( Suarez និង Messi ) ពួកគេស្ទើរតែដូចបងប្អូន ។ គ្រាន់តែដោយសារតែគាត់មិនសូវចុះសម្រុង ( ជាមួយនឹង Griezmann ) ដូចគាត់ធ្វើជាមួយ Luis មិនមានន័យថា ពួកគេមានទំនាក់ទំនងអាក្រក់នឹងគ្នានោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី