
កាលពីរដូវក្តៅឆ្នាំមុនមានព័ត៌មានជាច្រើនថា Antoine Griezmann នឹងទៅ Manchester United តែមិនមានរឿបបែបនេះកើតឡើងនោះទេ តែពេលនេះមានការបារម្ភថាក្លឹបយក្សកាតាឡង់ នឹងបង្ខំទិញយកកីឡាកររូបនេះតែម្តង នៅចុងរដូវកាលនេះ។
នៅក្នុងអត្ថបទចុះផ្សាយរបស់ L’Equipe កាលពីថ្ងៃព្រហស្បត្តិ៍ នេះបង្ហាញថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះនៅមិនទាន់សម្រេចថានឹងចាកចេញពី Atletico Madrid ឬ យ៉ាងណានៅឡើយ។ Griezmann មានជម្រើសពីរគឺបន្តនៅជាមួយក្លឹបដោយទទួលបានថ្លៃនឿយហត់ច្រើនជាងមុន ឬ ចាកចេញទៅ Barca ដែលបានត្រៀមចំណាយ ១០០លាន អឺរ៉ូសម្រាប់ទិញយករូបគេតែម្តង។
អត្ថបទដដែលបានបញ្ជាក់ផងដែរថា បើទោះជា Griezmann សប្បាយចិត្តនឹងការចាប់អារម្មណ៍ពី Barca ក៏ដូចជារំភើបដែលអាចនឹងលេងជាមួយ Lionel Messi និង Luis Suarez ក្តី ក៏រូបគេនៅតែមានការគោរពចំពោះ Atletico Madrid យ៉ាងពិតប្រាកដដែរ។
អ្វីដែលគេអាចប្រាកដបាននៅពេលនេះគឺថា គេនឹងមិនចាកចេញពីអេស្ប៉ាញឡើយ ព្រោះថាគេបានបោះមូលដ្ឋាននៅក្នុងប្រទេសល្បីខាងបាល់ទាត់មួយនេះ ហើយប្រពន្ធរបស់គេក៏ជាជនជាតិអេស្ប៉ាញដែរ ៕
ដោយ៖តារា