Gattuso៖ វាអាស្រ័យលើក្លឹបក្នុងការសម្រេចអនាគតរបស់ Donnarumma

5631
  • អ្នកចាំទី Gianluigi Donnarumma បានចុះហត្ថលេខាលើកុងត្រាថ្មីរបស់គាត់កាលពីឆ្នាំមុន ដែលកុងត្រាថ្មីរបស់អ្នកចាំទីសញ្ជាតិអ៊ីតាលីជាមួយនឹងក្លឹប AC Milan នឹងបញ្ចប់នៅក្នុងឆ្នាំ 2021។ ពេលនេះទំរង់លេងរបស់អ្នកចាំទីរូបនេះគឺធ្លាក់ទំរង់លេងខ្លាំងមែនទែន ដែលធ្វើអោយក្លឹប AC Milan កំពុងតែពិចារណាអំពីអនាគតរបស់គេនៅក្នុងក្លឹប AC Milan។

    Image result for Gennaro Gattuso with Donnarumma

    លោក Gennaro Gattuso ដែលជាគ្រូបង្វឹករបស់ក្លឹប AC Milan បាននិយាយថា៖ នៅពេលនេះ Donnarumma គឺជាអ្នកចាំទីរបស់ក្លឹប AC Milan ដដែលប៉ុន្ដែអ្វីក្រៅពីនេះគឺទុកអោយក្លឹបជាអ្នកសម្រេចទៅចុះ។ លោកគឺជាគ្រូបង្វឹក ដូច្នោះលោកត្រូវតែធ្វើអ្វីដែលក្លឹបដាក់ការងារអោយលោក។ អ្វីដែលលោកកំពុងតែព្រួយបារម្ភ នៅក្នុងពេលអនាគតអ្នកចាំទីរូបនេះអាចនឹងក្លាយជាអ្នកចាំទីដ៏សំខាន់បំផុតនៅក្នុងលោក។

    Image result for Gennaro Gattuso with Donnarumma

    ប៉ុន្ដែពេលនេះគឺរូបគេធ្វើមិនទាន់ល្អនៅឡើយដោយសារតែរូបគេនៅក្មេងពេក។ អនាគតរបស់គេទៅជាយ៉ាងណាទុកអោយក្លឹបជាអ្នកសម្រេច។ នៅក្នុងរដូវកាលនេះអ្នកចាំទីវ័យក្មេងសញ្ជាតិអ៊ីតាលីរូបនេះមិនដែលខកខានមួយប្រកួតឡើយ ប៉ុន្ដែអ្វីដែលធ្វើអោយក្លឹបខកចិត្តគឺនៅក្នុង ៣៦ ប្រកួតរូបគេធ្វើអោយរបូតគ្រាប់បាល់ដល់ទៅ ៤០ គ្រាប់ឯណោះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី