រថភ្លើងមួយខ្សែរបស់ប៉ាគីស្ថានត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យមនុស្សស្លាប់ ៧១នាក់

23729
  • រថភ្លើងមួយខ្សែត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបំផុតក្នុងខេត្តភាគខាងកើត នៃប្រទេសប៉ាគីស្ថាននៅពេលនេះមានមនុស្សស្លាប់ដល់ចំនួន ៧១នាក់ ហើយរាប់សិបនាក់បានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ ។

    លោក Ali Nawaz (អាលី ណាវ៉ាស់) មន្ត្រីជាន់ខ្ពស់ផ្លូវដែកប៉ាគីស្ថានបានឲ្យដឹងថា ភាគច្រើននៃអ្នកដំណើរតាមរថភ្លើងនេះ ភាគច្រើនជាអ្នកធ្វើធម្មយាត្រា ទៅកាន់ការជួបជុំសាសនាប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ប៉ាគីស្ថាន ដោយធ្វើដំណើរពីទីក្រុងកំពង់ផែសមុទ្រការ៉ាជី (Karachi) ឆ្ពោះទៅកាន់ទីក្រុង រ៉ាវ៉ាល់ភីនឌី (Rawalpindi) ។ អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរដើម្បីរកឲ្យឃើញថា ហេតុអ្វីបានជាមានការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសដែលជាសម្ភារៈហាមឃាត់ឡើងលើរថភ្លើងដើម្បីចំអិនអាហារ នឹងបង្កឲ្យកើតមានសោកនាដកម្មដ៏គួរឱ្យរន្ធត់បែបនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី