Cavani ចេញមុខច្រានចោលពត៌មានដែលខ្លួននិងចូលរួមជាមួយ Chelsea

21874
  • យោងទៅតាមរបាយការណ៍ជាច្រើននៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថាក្លឹបតោខៀវ Chelsea បានកំពុងព្យាយាមក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ៣១ ឆ្នាំ  Edinson Cavani របស់ PSG ដើម្បីមកជំនួសកន្លែងកីឡាករ Alvaro Morata ដែលថានឹងចាកចេញទៅក្លឹប Juventus នារដូវក្ដៅខាងមុខនេះ ។

    Image result for Cavani

    ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានចេញមុខច្រានចោលនូវពត៌មានដែលថាលោកនិងចាកចេញនៅរដូវក្រោយនេះ ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ “អនាគតរបស់ខ្ញុំគឺនៅទីនេះ ខ្ញុំគិតថាវាជារដូវកាលល្អនិងខ្លាំង ។ យើងត្រូវរីករាយជាមួយរដូវកាលដូចនេះ ខ្ញុំរីករាយចំពោះអ្នកគាំទ្រហើយមកទីនេះ “។

    Image result for Cavani

    លោកបានបន្តទៀតថា៖ “ការឈ្នះពានរង្វាន់ Coupe de France ចំនួនបួនដងជាប់គ្នាបានក្លាយជាប្រវត្តិសាស្ត្រជាច្រើនសម្រាប់ PSG ហើយយើងនៅទីនេះដើម្បីឈ្នះ និង ឈ្នះពានរង្វាន់សម្រាប់ក្លឹប” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី