
អតីតកីឡាកររបស់ក្លឹប បាសេឡូណា Yaya Toure បានលាមិត្តរួមក្រុមនៅក្លឹបជើងឯកអងគ្លស Manchester City ក្រោយពីផុតកុងត្រាជាមួយក្លឹប និង ត្រូវចាកចេញ ទាំងអាល័យកាលពីថ្ងៃពុធនេះ ។
Andres Iniesta ជាមួយនិង Yaya Toure ស្ថិតក្នុងចំណោមកីឡាករដែលចាកចេញពីក្លិបរបស់ពួកគេនៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធអន្តរជាតិកូឌីវ័ររូបនេះនឹងត្រូវចាកចេញពីក្លិប Manchester City បន្ទាប់ពីចំណាយពេលវេលាអស់ប្រាំបីឆ្នាំនៅជាមួយក្លិបយក្សអង់គ្លេសមួយនេះ។
A painful goodbye for Yaya Touré pic.twitter.com/36YPX0H0Qr
— Paul Hirst (@hirstclass) May 9, 2018
គួបញ្ជាក់ផងដែរថា Yaya Toure បានផ្លាស់មកកាន់ក្លឹប Manchester City ពីក្លឹប Barcelona ក្នុងឆ្នាំ ២០១០ ក្នុងតម្លៃខ្លួន ២០ លានផោន ដោយស៊ុតបាន ៨២ គ្រាប់ជូនមេឃខៀវផងដែរ ៕
Goodbye Yaya Toure!!!
ដោយ៖តារា