Wenger ថា ខ្ញុំមិនចង់ឲ្យកីឡាករធ្វើពុតទេ

46775
  • Arsene Wenger គ្រូ​បង្វឹក​របស់ Arsenal បាន​និយាយ​ថា គាត់​មិន​ចូលចិត្ត​កីឡាករ​ដែលព្យាយាម​ចង់​បាន​បាល់​ពិន័យ ១១ ម៉ែត្រ​ដោយ​ធ្វើពុត​ឡើយ ហើយ​គាត់​បន្ថែម​ទៀត​ថា​គាត់មិន​លើក​ទឹកចិត្ត​ឲ្យ​កូន​ក្រុម​របស់​គាត់​ប្រើ​ល្បិច​ធ្វើ​ពុត​ឡើយ​។

    តារា​ឆ្នើម​របស់ Tottenham កីឡាករ Dele Alli ទទួល​បាន​កាត​មួយ​ដោយ​សារ​ការ​ធ្វើពុត​នៅក្នុង​ការ​ប្រកួត​លទ្ធផល ២-២ ជា​មួយ Liverpool ដែល​ជា​ការ​ប្រកួត​តែ​មួយ​ដែល Harry Kane បាន​ទទួល​បាល់​ពិន័យ ១១ ម៉ែត្រ​ទាំង​ចម្រូង​ចម្រាស ប៉ុន្តែ​គាត់​បែរ​ជា​ធ្វើ​មិន​បានសម្រេច​ទៅ​វិញ​។ អ្នក​ជំនាញ​មួយ​ចំនួន​យល់​ថា Kane ដួល​ស្រួលៗ​ពេក​។

    Image result for Arsene Wenger

    ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ស្មើ​ជាមួយ Liverpool គ្រូ​បង្វឹក​របស់ Tottenham លោក Mauricio Pochettino បាន​និយាយ​ថា៖ «នៅក្នុង​កីឡា​បាល់​ទាត់ អ្នក​ត្រូវ​ព្យាយាម​ប្រើ​ល្បិចលើ​គូ​ប្រជែង​របស់​អ្នក​»។

    Wenger កំពុង​បង្វឹក​កូន​ក្រុម​របស់​ខ្លួន​ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​ជា​មួយ Spurs នៅ​ថ្ងៃ​សៅរ៍នេះ ហើយ​គាត់​ត្រូវបាន​គេ​ស្នើ​ឲ្យ​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅ​លើ​ប្រតិកម្ម​របស់ Pochettino ។

    គាត់​បាន​ប្រាប់​កាសែត Independent ថា៖ «ខ្ញុំ​ជឿ​ថា គាត់​ចង់​ឃើញ​កីឡាករ​មាន​ភាព​ឆ្លាត​វៃក្នុងការ​ប្រើ​ល្បិច​លើ​គូ​ប្រជែង។ តើនេះ​ជា​ការ​សុំទោស​ចំពោះ​ការ​ធ្វើ​ពុត​ឬ​យ៉ាង​ណា? ខ្ញុំ​ក៏មិន​ប្រាកដ​ដែរ»។

    Dele Alli is booked by Jon Moss

    «ចំពោះ​ខ្ញុំ​គឺ​គ្មាន​ទេ។ យើង​ចង់​ឲ្យ​មាន​ការប្រើ​ល្បិច​ធ្វើពុត​នៅ​ក្នុង​ការ​ប្រកួត​ទេ។ ខ្ញុំ​មិន​ប្រាប់កូន​ក្រុម​របស់​ខ្ញុំ​ឲ្យធ្វើ​ពុត​ទេ ហើយ​ខ្ញុំ​ក៏​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​ធ្វើ​ពុត​ដែរ»។

    «ពេល​ខ្លះ ពួកគេ​លេង​គោរព​តាម​វិន័យ​តិចតួច​ណាស់។ តើអ្នក​អាច​ធ្វើ​ពុត​បាន​កម្រិត​ណា? នោះ​គឺ​ស្ថិត​នៅ​លើ​អាជ្ញា​កណ្តាល។ ប៉ុន្តែ ខ្ញុំ​យល់ថា​កីឡាករ​អង់​គ្លេស​រៀន​ឆាប់​ចេះ​ណាស់ ហើយ​ពេល​នេះ​ពួកគេ​ប្រហែល​ក្លាយ​ជា​កីឡាករ​ជំនាញ​ខាង​ធ្វើ​ពុត​ផង​ក៏​មិន​ដឹង​»។

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី