លោក Zidane បានសារភាពថា Real Madrid គ្មាន “ ផែនការ A ឬ ផែនការ B” នោះទេ

29422
  • គ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane បានសារភាពថា គាត់មិនមាន “ ផែនការ A ឬផែនការ B” នោះទេនៅពេលដែលការជ្រើសរើសក្រុមរបស់គាត់មិនបានផ្តល់លទ្ធផលល្អ ហើយគាត់ពឹងផ្អែកលើក្រុមទាំងមូលរបស់គាត់ក្នុងការរកជ័ជម្នះ ។

    គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៤៧ ឆ្នាំរូបនេះបានវិលត្រឡប់មកដឹកនាំក្រុមអធិរាជស Real Madrid វិញ បន្ទាប់ពីលោកលាលែងពីតំណាងជាគ្រូបង្វឹកកាលពីពាក់កណ្ដាលឆ្នាំ ២០១៨ ខណះក្រុមយក្សអេស្ប៉ាញមួយនេះបានបណ្ដេញគ្រូបង្វឹកអស់ចំនួន ២រូប មុនពេលនាំយកលោកត្រឡប់មកវិញ កាលពីចុងរដូវកាលមុន ។

    គាត់បានបរាជ័យក្នុងការស្រោចស្រង់ក្រុមឡើងវិញនូវទម្រង់លេងដ៏ល្អបំផុត ប៉ុន្តែគាត់ធ្វើបានល្អគួរសមនៅក្នុងក្របខណ្ឌ La Liga ចាប់តាំងពីបើករដូវកាលថ្មី ២០១៩/២០២០ នេះ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅក្រោមក្រុមកំពូលតារាងដែលជាគូប្រកួតប្រជែងស្លាប់រស់ Barcelona ត្រឹមតែមួយពិន្ទុប៉ុណ្ណោះគិតត្រឹមពេលនេះ ។

    គ្រូបង្វឹកដែលឈ្នះក្របខណ្ឌ Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នារូបនេះបានប្រាប់សន្និសីទកាសែតថា៖ “ មានកីឡាករដែលល្អ ឬអាក្រក់ជាងនេះ ។ ខ្ញុំមិនមាន “ ផែនការ A” ឬ“ ផែនការ B” នោះទេ ។ រាល់បីថ្ងៃ ខ្ញុំត្រូវចាកចេញពីកីឡាករដែលមានគុណភាព ហើយខ្ញុំពឹងផ្អែកលើអ្នករាល់គ្នា ។ នោះជាអ្វីដែលរំខានខ្ញុំបំផុត ។ ខ្ញុំព្យាយាមជ្រើសរើសកីឡាករណាដែលល្អបំផុត ប៉ុន្តែខ្ញុំអាចផ្លាស់ប្តូរបាន ។ ខ្ញុំមិនចូលចិត្តត្រូវបានគេនិយាយថា មានក្រុម A ឬ ក្រុម B ឬ C នោះទេ ។ វាមិនពិតទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី