
យោងតាមកាសែត Diario Gol បានឱ្យដឹងថារដូវកាលទី២ របស់ Samuel Umtiti ជាមួយនឹងក្រុម Barcelona អាចជារដូវកាលចុងក្រោយរបស់គេ ខណៈដែលរូបគេកំពុងស្ថិតក្នុងភាពជាប់គាំងក្នុងកិច្ចសន្យាថ្មី។
Umtiti កំពុងសម្លឹងមើលប្រាក់បៀវត្សប្រចាំឆ្នាំចំនួន ១៤ លានអឺរ៉ូ ខណះប្រធានក្លិប Barcelona លោក Josep Maria Bartomeu មិនចង់ខ្ជះខ្ជាយតម្លើងប្រាក់បៀវត្សដល់កីឡាកររូបនេះឡើយ ។
ខណៈដែល Umtiti មានកិច្ចព្រមព្រៀងដោះលែងតម្លៃ ៦០ លានផោន (ស្មើនឹង ៥៣ លានផោន ឬ ៧២ លានដុល្លារអាមេរិក) ខ្សែការពាររូបនេះអាចនឹងទទួលបានកិច្ចសន្យារបស់គាត់នៅកន្លែងផ្សេងជាមួយនឹងក្រុម Manchester United និង Paris Saint-Germain ជំនួសវិញ។ ហើយ Barca កំពុងសម្លឹងមើលកីឡាករ Clement Lenglet និង Matthijs de Ligt ដើម្បីមកជំនួសកន្លែងកីឡាកររូបនេះផងដែរ ៕
ដោយ៖តារា