កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ នឹងសម្រេចលើឯកសារចំនួន ៤៤

52584
  • ថ្នាក់ដឹកនាំអាស៊ាន នឹងពិនិត្យសម្រេចទៅលើឯកសារសរុបចំនួន ៤៤ ដែលត្រូវពិនិត្យសម្រេ​ច​​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មាន​ឯ​ក​សារ​ចំនួន ១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង​ឯកសារចំនួន ១១ ដែលមេដឹកនាំអាស៊ានត្រូវធ្វើការកត់សម្គាល់ ។ នេះបើយោងតាមការឱ្យដឹង រប​ស់​ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២​០​១៩ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី​៣៥ និ​ងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ដែល​ប្រព្រឹត្តទៅ​នៅ​​​ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជា​ការ​ឆ្លើ​យ​​​​តបតាមការអញ្ជើញរបស់ ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ថៃ ​​​។

    ស្របពេល កិ​ច្ច​​ប្រជុំ​កំ​ពូ​​លអាស៊ានលើក​ទី៣៥​នេះ​ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹង​អញ្ជើញចូលរួម ក្នុង​កិ​ច្ច​ប្រជុំ និ​ង​កម្មវិធីមួយចំនួន​ផ្សេ​ង​​ទៀត ដូចជា ជំនួបរវាងប្រមុខរដ្ឋ​រដ្ឋាភិបាលអាស៊ានបូកបី និ​ង​​ក្រុម​ប្រឹ​ក្សា​ពាណិជ្ជកម្មអា​ស៊ីបូ​ព៌ា អាហារថ្ងៃត្រង់ពិសេសស្តីពីការ​អភិវឌ្ឍប្រកបដោយចីរភាព និងកិច្ច​ប្រ​​ជុំកំពូលមេគង្គ-ជប៉ុ​ន ​លើកទី១១ (អាហារការងារពេល​ល្ងាច) ។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ​​ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយនាយក​រដ្ឋ​មន្ត្រីចិន និ​ង​នា​យករដ្ឋមន្ត្រីរុស្ស៊ី ហើយគ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និ​ង​ឥ​ស្សរ​ជនមកពី​ប្រ​ទេស​ជា​ស​​មាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។ សម្តេ​ច​​តេ​​​ជោ នឹងអ​ញ្ជើ​ញ​ចូលរួម​កម្មវិធី​អាហារការងារពេលព្រឹកជាមួយឯកឧត្តម ង្វៀន សួនហ៊ុក នា​យ​ករដ្ឋមន្រ្តី វៀតណាម និ​ង​ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ។

    គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយប្រមុខរាជ​រដ្ឋា​​ភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹងធ្វើមាតុភូមិនិ​វត្តន៍ ​ម​ក​​កាន់កម្ពុជាវិញ​នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី