
កាសែត Don Balon បាននិយាយថាក្លិប Manchester United មានបំណងដាក់សំណើរផ្តល់ទឹកប្រាក់ ៧០ លានអឺរ៉ូ (ផោន ៦២ លានផោន ឬ ៨៣ លានដុល្លារ) ដើម្បីទិញខ្សែការពារ Raphael Varane ពីក្លិប Real Madrid ។
ក្រុមបិសាចក្រហមនឹងមានឆន្ទៈក្នុងការចុះកិច្ចសន្យាជាមួយខ្សែការពាររូបនេះប្រសិនបើគាត់យល់ព្រមលើការផ្លាស់ប្តូរហើយគាត់នឹងមានឱកាសលេងក្រោមការដឹកនាំរបស់លោក Jose Mourinho អតីតគ្រូបង្វឹករបស់ក្រុមម៉ាឌ្រីដ ផងដែរ ។
Real Madrid មិនចង់បាត់បង់ Varane ទេ ប៉ុន្តែក្រុម Man United មានឆន្ទៈខ្លាំងដើម្បីនាំយកកីឡាកររូបនេះ ដែលពួកគេបានចង់បានយូរមកហើយ ។
ដោយ៖តារា