តើ Juventus អាចលើកពានក្របខ័ណ្ឌ Serie A ៧ រដូវកាលជាប់គ្នាបានដែរឬទេ?

44814
  • ក្នុងចំណោមលីគកំពូលទាំង៥នៅ អឺរ៉ុបមាន៤លីគទៅហើយដែលបានដឹងថាក្លិបណាជាម្ចាស់ពានប្រចាំលីគ នៅឡើយតែ លីគកំពូលអ៊ីតាលីតែមួយគត់ដែលមិនទាន់ដឹងថាក្រុមណាត្រូវលើកពានសម្រាប់រដូវកាល ២០១៧-២០១៨ នេះ រវាង Juventus និង Napoli។ ក៏ប៉ុន្តែក្រោយ Napoli ធ្វើបានត្រឹមស្មើជាមួយនិង Torino មក ដូចជាហុចដងវឲ្យទៅ​ ក្រុមសេះបង្កង់អ៊ីចឹង។

    Image result for juventus fc

    គិតមកដល់ត្រឹមពេលនេះគឺលីគកំពូលអ៊ីតាលីប្រកួតបាន ៣៦ប្រកួតមកហើយ ដោយនៅសល់តែ ២ប្រកួតទៀតតែប៉ុណ្ណោះ សម្រាប់ក្រុម Napoli គឺចាញ់ពិន្ទុ Juventus ៦ពិន្ទុ ប្រសិនបើជា សប្តាហ៍នេះ Napoli ចាញ់ឬស្មើ ក្រុមសេះបង្កង់ នឹងលើកពានលីគកំពូលមួយនេះ៧រដូវកាលជាប់ៗគ្នាតែម្ដង។ អ្វីដែលសំខាន់គួបន្ទោស Napoli ដែលបណ្តោយខ្លួនឲ្យស្មើនិងចាញ់ ២ប្រកួតចុងក្រោយនេះ ធ្វើអោយ សេះបង្កង់ វ៉ាពិន្នុដាច់រហូតដល់ ៦ពិន្ទុ។

    Related image

    ចាប់តាំងពីបង្កើតលីគកំពូលអ៊ីតាលីនេះមក ក្រុមដែលមានរហ័ស្សនាមថាសេះបង្កង់នេះ លើកពាន Serie A បាន ៣៤ដងមកហើយ ច្រើនជាងក្លិបណាៗទាំងអស់ ក្នុងនោះចាប់តាំងពីរដូវលកាល ២០១១-២០១២ រហូតមកដល់ ២០១៦-២០១៧ ក្លិបដែលមានមូលដ្ឋាននៅគឺក្រុង Torino មួយនេះគឺលើកពានជាប់រហូត ៦រដូវកាល ហើយរដូវកាលនេះគឺ Juventus សម្លឹងមើលការលើកពានរដូវកាលទី ៧ជាប់គ្នា។

    Related image

    គួរម្លឹកផងដែរថា សេះបង្កង់ ប្រកួតបាន ៣៦ប្រកួត ឈ្នះ ២៩ ស្មើ ៤ ចាញ់ ៣ មាន ៩១ពិន្ទុ ស៊ុតបញ្ចូលទីបាន ៨៤គ្រាប់ គេស៊ុតចូលវិញ ២៣គ្រាប់។ ចំណែកឯ Nopoli ក្នុង ៣៦ប្រកួត ឈ្នះ​ ២៦ ស្មើ ៧ ចាញ់ ៣ មាន ៨៥ពិន្ទុ ស៊ុតបញ្ចូលទីបាន ៧៣គ្រាប់ គេស៊ុតចូលវិញ ២៧គ្រាប់ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី