
កីឡាករ Andres Iniesta របស់ក្លឹប Barcelona ជឿជាក់ថាវាជារឿងចម្លែកបើសិនជា Neymar វិលត្រឡប់មកកាន់ក្របខ័ណ្ឌ La Liga វិញ។ Neymar បានផ្ទេរពីក្លិប Barca ទៅកាន់ក្លិប Paris Saint-Germain ក្នុងតម្លៃបំបែកកំណត់ត្រា ២២២ លានផោនកាលពីឆ្នាំមុន។
ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលត្រូវបានទាក់ទងរួចរាល់ហើយជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រទេសអេស្បាញវិញបើទោះជាក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាជាគោលដៅរបស់គាត់។ Iniesta ដែលនឹងចាកចេញពីក្លឹប ខណះ Barca នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីរួមរស់ជាមួយក្លឹបអស់រយះពេល ១៦ ឆ្នាំ គាត់បាននិយាយថាវាជារឿងធម្មតាទេប្រសិនបើ Neymar វិលត្រលប់មក Camp Nou វិញ។
លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ “ខ្ញុំមិនគិតថាមានបញ្ហាណាមួយនោះទេ ប៉ុន្តែសម្រាប់ខ្ញុំវាជារឿងចម្លែកបន្តិចបន្តួចហើយដែលឃើញគាត់វិលត្រឡប់មកកាន់ក្លឹបចាស់វិញ”។
ប៉ុន្តែលិចលឺពត៌មានបានរាយការណ៍ថា ក្លឹបជើងឯក Laliga មួយនេះនិងចុះហត្ថលេខាជាមួយកីឡាករ Antoine Griezmann របស់ក្រុម Atletico Madrid ក្នុងតម្លៃ ១០០ លានអឺរ៉ូ នៅរដូវកាលរដូវក្ដៅនេះ ៕
ដោយ៖តារា