
ក្លឹបអេស្ប៉ាញ Atletico Madrid កំពុងតែរៀបចំតាមចែចូវ Sergio Aguero ប្រសិនបើ Antoine Griezmann ពិតជាត្រូវចេញពីក្លឹបនេះនារដូវក្តៅខាងមុខនេះមែន។
ក្លឹបដែលកំពុងឈរនៅលេខរៀងទី ២ មាន ៧៥ពិន្ទ ដោយលើស Real Madrid 3 ពិន្ទុ ក្នុងលីគកំពូលអេស្ប៉ាញ La liga មួយនេះត្រូវបានគេមើលឃើញថាកំពុងសំឡឹងមើលកីឡាករសំខាន់ៗមួយចំនួន ដែលរួមមាន Edinson Cavani , Angel di Maria និង Alvaro Morata។ ក្នុងនោះដែរ ក្លឹបនេះក៏កំពុងតែរៀបចំត្រៀបចែចូវខ្សែប្រយុទ្ធរបស់ក្លឹបដែលទើបគ្រងជើងឯកបាល់ទាត់អង់គ្លេសរដូវកាលនេះ នោះគឺកីឡាករ Sergio Aguero ដើម្បីត្រៀមជំនួសតំណែងរបស់ Griezmann ដែលល្បីថានឹងចាកចេញពីក្លឹបនេះ។ Atleti ធ្លាប់បានទាក់ទងជាមួយអ្នកតំណាងរបស់ Aguero ម្តងរួចទៅហើយ។
សូមបញ្ជាក់ផងដែរថា Aguero ក៏ធ្លាប់លេងនៅ Atleti ដែរ គឺពីឆ្នាំ ២០០៦ ដល់ ២០១១ ដែលបានលេងឲ្យក្លឹបនេះសរុប ១៧៥ ប្រកួត និងរកគ្រាប់បាល់បាន ៧៤គ្រាប់ ៕
ដោយ៖តារា