ជឿអត់ថា គ្រាន់តែអ្នកមូរបារីឱ្យស្ដេចតារារ៉េបអាមេរិក Dogg ជក់សោះ​ ក៏ក្លាយជាអ្នកមានដែរ

100721
  • នៅពេល​ចូលរួម​កម្មវិធី The Howard Stern Show តារា​រ៉េប​ដ៏​ល្បី​របស់សហរដ្ឋអាមេរិកលោក Snoop Dogg បាន​ទម្លាយ​ថា រូប​លោក​បាន​ជួល​បុរស​ម្នាក់​ឲ្យ​ជួយ​មូរ​បារី​កញ្ឆា​របស់​លោក ។

    ក្នុង​កម្មវិធី​នោះ​ដែរលោក Snoop Dogg ត្រូវ​បានគេ​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​លោក​ចាំបាច់​ត្រូវ​ជួល​មនុស្ស បើ​គ្រាន់​តែ​មូរ​បារី​ជក់​បែប​នេះ ចម្លើយ​យ៉ាង​ខ្លី លោក​បាន​ឆ្លើយ​ថា៖ ” ខ្ញុំ​មិន​មាន​ពេល​ធ្វើ​វា​នោះ​ទេ ។ នៅ​ក្នុង​ប្រវត្តិរូប​របស់​គេ បាន​បញ្ជាក់​ថា គេ​ជា​អ្នក​ជំនាញ​ខាង​មូរ​បារី ។ បើ​អ្នក​ជំនាញ​ចំ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ ខ្ញុំ​នឹង​ជួល​អ្នក ” ។

    ពិធីករ​ក៏​បាន​សួរ​ទៀតថា តើ​អ្នក​មូរបារី​ឲ្យ Snoop Dogg ទទួល​បាន​ប្រាក់​ចំណូល​បែប​ណា ? លោក​ក៏​បាន​ឆ្លើយ​ថា៖ ” ខ្ទង់​ចន្លោះ​ពី ៤ ម៉ឺន ទៅ ៥ ម៉ឺន​ដុល្លារ​ក្នុង ១ ឆ្នាំ ។ កញ្ឆា​គឺ​មាន​ឲ្យ​ស្រាប់ អ្វី​ៗ​ខ្ញុំ​ជា​អ្នក​ចេញ ។ អ្វី​ដែល​ខ្ញុំ​មាន គាត់​ក៏​មាន ។ ខ្ញុំ​ទៅ​ទទួល​សម្លៀកបំពាក់​ដោយ​ឥត​គិត​ថ្លៃ ខ្ញុំ​ក៏​ឲ្យ​គាត់​ខ្លះ ” ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី