
ប្រភពពីក្លិបបាល់ទាត់សូលទីឡូអង្គរ ឲ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ កុម្ភៈ នេះថា ពួកគេបានផ្ទេរយកអ្នកចាំទី គង់ រ៉ាហ្វាត ជាផ្លូវការពីក្លិបអគ្គិសនីកម្ពុជា។
អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំរូបនេះបានទៅចូលរួមក្រុមទើបឡើងលីគកំពូលកម្ពុជា ក្រោយចំណាយពេលត្រឹមមួយរដូវកាលនៅ EDC៕
ខាងក្រោមនេះជាប្រវិត្តរូបសង្ខេបរបស់អ្នកចាំទី គង់ រ៉ាហ្វាត៖
– ឈ្មោះ ៖ គង់ រ៉ាហ្វាត់
– ថ្ងៃខែឆ្នាំកំណើត ៖ ២២-សីហា-២០០០
– ទីកន្លែងកំណើត ៖ ខេត្តកណ្ដាល
– តួនាទី ៖ អ្នកចាំទី
– ជនជាតិ ៖ ខ្មែរ
– អតីតក្លិប ៖ អគ្គិសនីកម្ពុជា
– បទពិសោធន៍ ៖ ជម្រើសជាតិ អាយុក្រោម ១៥ឆ្នាំ និង ១៦ឆ្នាំ
ដោយ៖ តារា
រូបភាព៖ Soltilo Angkor FC