លោក Zidane៖ Ronaldo និង Neymar អាចលេងជាមួយគ្នាក្នុងជម្រើស ១១ ​នាក់ដំបូងបាន

29829
  • លោក Zinedine Zidane មានជំនឿថា វា​នឹង​មិន​មាន​បញ្ហា​ថា​ Ronaldo មិន​អាច​លេង​ជាដៃគូ​នឹង​ Neymar នោះទេ ប្រសិន​បើ​ក្លឹប​អធិរាជ្យ​ស​នេះ​ពិតជា​ត្រូវទិញ​ Neymar មក​មែន​នោះ។ របាយការណ៍​មួយ​បានបង្ហើបឱដឹង​​ថា Real Madrid ហាក់កំពុង​ទទួលបាន​ភ្លើង​ខៀវ​ក្នុង​ការ​ទិញ​យក​ Neymar ពី Paris Saint-Germain ហើយ។

    Related image

    Zidane និយាយថា៖ “ខ្ញុំមិន​ដឹង​ថា​តើ​ក្លឹប​កំពុង​ចរចា​ជាមួយ​នឹង Neymar ឬ អត់នោះទេ។ ខ្ញុំមិនគិត​ថា​មាន​រឿប​បែបនេះទេ ព្រោះ​ថា​យើងកំពុុង​គិត លើអ្វីៗដែល​យើង​​កំពុង​ធ្វើ​នាពេលបច្ចុប្បន្ន។ ខ្ញុំមិន​បាន​ចូល​រួមពាក់ព័ន្ធ​នឹង​រឿង​នោះទេ វា​ជារឿង​របស់អ្នក​ផ្សេង។ អ្វីដែល​យើង​ត្រូវធ្វើ​ពេល​នេះ​គឹ​ត្រូវ​បញ្ចប់​រដូវកាល​នេះ​ឲ្យបាន​ល្អ ហើយ​រឿង​ផ្សេង​ចាំជជែក​គ្នា​ពេល​ក្រោយ​ក៏បាន។ វា​ប្រាកដ​ណាស់​ថា​នឹង​មាន​ការផ្លាស់​ប្តូរជាមិនខាន ប៉ុន្តែខ្ញុំមិនទាន់​ចង់​គិត​ដល់​រឿង​ទាំងនោះនៅឡើយពេល​នេះ”។

    Related image

    Zidane ក៏បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​ថា Neymar និង Ronaldo មិន​អាច​​លេង​ក្នុង​ក្រុមជម្រើស ១១ នាក់​ជាមួយគ្នា​នោះទេ។

    Related image

    លោកបានបន្ថែមថា៖ “កីឡាករ​ល្អ​តែងតែអាច​លេង​ជាមួយកីឡាករផ្សេង​បាន​ល្អជានិច្ច។ កាលពីមុន​មាន​មនុស្សច្រើន​ណាស់​ដែល​និយាយ​ថា​ ខ្ញុំ​នឹង​មិនអាច​លេង​ជាមួយ​ អតីត​កីឡការរួមក្រុមជម្រើស​ជាតិបារាំង​ Youri Djorkaeff បាន​ឡើយ។ នេះជាការ​លើក​ឡើង​ដែលគ្មាន​ទំនង​ទាល់តែសោះហើយ។ ពួកយើង​បាន​លេង​ជាមួយ​គ្នា​ហើយ​បាន​ឈ្នះ​ពានរង្វាន់​ពិភពលោក ថែមទៀត​ផង​កាលនោះ។ ក្នុង​ទីលាន​ប្រកួត​កីឡាករ​ដែល​ល្អតែង​តែ​លេងបាន​ល្អ តែ​រឿង​ក្រៅ​ទីលាន​ប្រកួត​ខ្ញុំមិន​ដឹងទេ”៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី