កូនពៅប្រចាំក្រុម BLACKPINK នាង Lisa កំពុងបង្អួតរាងដ៏គួរឱ្យខ្នាញ់លើទឹកដីប្រទេសកំណើត

156295
  • ដូចដែលប្រិយមិត្តបានជ្រាបមកហើយថា ចាប់ពីចូលហ្វឹកហាត់ដំបូង រហូតមកដល់ដំណាក់កាល ក្លាយជាតារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង ទូទាំងពិភពលោកបែបនេះ Lisa សឹងតែមិនធ្លាប់មានពេលវេលាដើរលេងជូបជុំគ្រួសារ ជាពិសេសគឺមិនធ្លាប់បានទៅដើរលេងក្នុងខេត្តនានា ទៅក្នុងទឹកដីកំណើតរបស់ខ្លួននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Lisa ថែមទាំងធ្លាប់បង្ហើបប្រាប់ថា បើសិនជាមានឱកាសឬអាចឆ្លៀតពេលវេលាទំនេរបាន នាងចង់ទៅដើរលេងនៅឯ ភូកេត ។

    ហើយទីបំផុតក្តីប្រាថ្នារបស់នាង ក៏បានសម្រេចដូចបំណងមែន ដោយថ្មីៗនេះ នាងបាននាំក្រុមគ្រួសាររបស់នាង ទៅដើរលេងលំហែរកាយនៅឯទីនោះ លើសពីនេះ តារាស្រីវ័យ ២២ឆ្នាំរូបនេះ ក៏ភ្លេចថតរូបស្អាតៗ បង្ហាញជើងវែងយ៉ាងស្រលូនសខ្ចី នៅលើផ្ទៃសមុទ្រ ចែកជូនដល់ប្រិយមិត្តគាំទ្រ នៅលើបណ្តាញអ៊ីនធើណែត បានទស្សនាកម្សាន្តផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី