Aguero ៖ Liverpool គឺជាក្រុមតែមួយគត់ដែលអាចធ្វើឱ្យ Manchester City ឈឺចាប់បាន

33344
  • Sergio Aguero បានសារភាពថា Liverpool គឺជាក្រុមតែមួយគត់ដែលអាចធ្វើឱ្យ Manchester City ឈឺចាប់នៅក្របខណ្ឌ Premier League នារដូវកាលនេះ ។ នៅក្នុងបទសម្ភាសន៍ជាមួយ France Football នៅសប្តាហ៍នេះ Aguero  ត្រូវបានគេសួរអំពីក្រុមហង្សក្រហម Liverpool ដែលបានដណ្ដើមតំណែងពីក្រុមបិសាចក្រហម Manchester United ក្លាយជាគូប្រជែងដ៏សំខាន់របស់ Manchester City ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

    ទោះបីជាគាត់មិនយល់ស្របនឹងគំនិតដែលថាក្រុមរបស់លោក Jurgen Klopp ឥឡូវនេះគឺជាគូប្រជែងធំបំផុតរបស់ក្រុមមេឃ Manchester City ក៏ដោយ ខណះរូបគេនៅតែចាត់ទុកក្រុម Manchester United ជាគូរប្រកួតប្រជែងសំខាន់ដ៏ដែល ប៉ុន្តែគាត់បានទទួលស្គាល់ថា Liverpool គឺជាគូប្រជែងដណ្តើមពានរង្វាន់លីគកំពូលអង់គ្លេស ( Premier League ) នារដូវកាល ២០១៩/២០២០ នេះ ។

    ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Aguero បាននិយាយមុនពេល Man City ធ្វើដំណើរទៅកាន់ទឹកដី Anfield នាចុងសប្ដាហ៍នេះថា៖ ” វាអាចជាជំនួប Clasico សម្រាប់ទូរទស្សន៍ ប៉ុន្តែសម្រាប់យើង Clasico វាគ្រាន់តែជាការប្រកួតជាមួយក្រុម United ប៉ុណ្ណោះ ។ Liverpool តែងតែជាគូប្រជែងដ៏ស្វិតស្វាញ ប៉ុន្តែនៅពេលខ្ញុំមកដល់ក្រុមដែលយើងកំពុងប្រជែងដណ្តើមយកពានរង្វាន់ គឺ United ” ។

    តារាជើងស៊ុតវ័យ ៣១ឆ្នាំរូបនេះបន្តទៀតថា៖ ” ដំបូងឡើយវាជារឿងចំឡែកមួយនៅក្នុង ( ទីក្រុង Manchester ) ដែល Man City ប្រជែងជាមួយ United ។ បន្ទាប់មកមាន Chelsea ។ ប៉ុន្តែ ៤ រដូវកាលចុងក្រោយនេះ Liverpool បានក្លាយជាក្រុមខ្លាំង ហើយពេលនេះកំពុងប្រជែងជាមួយយើង ដើម្បីដណ្តើមបានពានរង្វាន់ Premier League ។ ពួកគេជាក្រុមតែមួយគត់ក្នុងលីគ ដែលអាចធ្វើឲ្យយើងឈឺចាប់ ។ ពួកគេកំពុងប្រជែងពានរង្វាន់លីគអស់រយះជាច្រើនឆ្នាំមកហើយ ។ រដូវកាលមុនពួកគេមិនមានដំណើរទៅមុខទេ ដូច្នេះពួកគេមានការលើកទឹកចិត្តខ្លាំងណាស់ ។ ឆ្នាំនេះពួកគេនៅពីមុខយើង ហើយនឹងព្យាយាមឈានដល់ទីបញ្ចប់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី