ដើមស្រឡៅ ៣ ដើមដែលបង្កហានិភ័យដល់ប្រាសាទព្រះខ័ន្ត ត្រូវបានកាត់ដកហូតចេញហើយ

56473
  • ក្នុងគោលបំណងអភិរក្សប្រាសាទផង និងគិតគូរផងអំពីការបញ្ជៀសហានិភ័យផ្សេងៗដល់ប្រាង្គប្រាសាទនិងមនុស្ស ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះកាត់ដកហូតដើមឈើចំនួន៣ដើមដែលមានហានិភ័យខ្ពស់ចំនួន ៣ ដើមស្ថិតនៅបរិវេណខាងក្នុងនៃប្រាសាទព្រះខ័ន្ត ។

    មន្រ្តីបច្ចេកទេសចរណ៍នៃនាយកដ្ឋានព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា លោក ហែ ហ៊ត បានឱ្យដឹងថា ដើមឈើដែលមានហានិភ័យខ្ពស់នោះ គឺដើមស្រឡៅ ព្រោះដើមស្រឡៅទាំងនេះមានកម្ពស់ខ្ពស់ នៅគៀកប្រាសាទ មានសភាពទ្រេតខ្លាំង ដីមានសភាពជ្រាយ អាចងាយរលំពេលមានខ្យល់ខ្លាំងម្ដងៗ ។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗជាយថា ហេតុទាំងប្រាង្គប្រាសាទនិងមនុស្ស ក្រុមការងារបានសុំគោលការណ៍ធ្វើការកាត់ដកហូតនេះតែម្ដង ។
    លោក ហែ ហ៊ត បានបញ្ជាក់ទៀតថា ការដកហូតដើមឈើទាំង៣ដើមនេះមិនមែនជាករណីងាយស្រួលនោះទេ ព្រោះក្រុមការងារបានចំណាយពេលជាង ២ខែហើយ ដោយត្រូវប្រើបច្ចេកទេសឲ្យបានត្រឹមត្រូវ រួមទាំងការតម្លើងរន្ទាឡើងកាត់ផង ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី