សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើដំណើរនិវត្តន៍មកកាន់កម្ពុជាវិញហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅថៃ

44518
  • បន្ទាប់ពីបានស្នាក់អាស្រ័យ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ រយះពេល៣ថ្ងៃ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីបាងកក ព្រះរាជាណាចក្រថៃ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

    នៅអាកាសយានដ្ឋានអន្តរជាតិដងមឿង វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន ឯកឧត្តម Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្តភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី