សេវាដឹកជញ្ជូនតាមកាណូត ត្រូវផ្អាកដំណើការរយៈពេល ៥ថ្ងៃ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

42261
  • រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ ។

    ការប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) គឺដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ដែលក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង» ក៏ដូចជាដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី