Joachim Loew ច្រានចោលពាក្យចចាមអារ៉ាមដែលថាលោកនឹងទៅដឹកនាំក្លឹប Arsenal

61538
  • លោក Joachim Loew បានយល់​ព្រម​បន្ត​កុង​ត្រា​ជាមួយក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់​រហូត​ដល់​ឆ្នាំ ២០២២ ដោយ​បំបែក​នូវពាក្យ​ចចាមអារ៉ាម​ថា​លោក​នឹង​ទៅដឹកនាំ​ Arsenal។

    Image result for joachim loew

    លោក Loew នឹង​នៅ​បន្ត​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​មួយ​នេះ រហូត​ដល់​ឆ្នាំ ២០២០ ហើយ​ដែល​ពេល​នេះ​លោក​បាន​ដឹកនាំ​ក្រុម​នេះ​អស់​រយៈពេល ១២ ឆ្នាំ​មកហើយ។ លោក Loew ធ្លាប់​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ទៅជំនួស​តំណែងរបស់ Arsene Wenger ដែល​ទើបចាក​ចេញពី​ Arsenal នាពេលថ្មីៗនេះ។

    Related image

    លោក​បាន​មាន​ប្រសាសន៍ថា៖ “នេះជាទំនួល​ខុសត្រូវ​ដ៏ធំមួយ​ក្នុង​ការ​បន្ត​អភិវឌ្ឍកីឡាករ។ គឺ​ខ្ញុំត្រូវនៅ​ធ្វើការ​ជាមួយក្រុម​កីឡាករ​ល្អៗក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​អភិវឌ្ឍពួកគេ​ឲ្យកាន់តែអស្ចារ្យថែមទៀត ដើម្បីបង្កើត​បាន​នូវក្រុម​ជម្រើស​ជាតិដ៏ខ្លាំង​មួយ​ដែល​អាច​រកបាន​គ្រាប់បាល់​បាន​ច្រើន ហើយ​​នេះ​ជាអ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំរីករាយ​នៅទីនេះ “៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី