អនុ.សហព័ន្ធកីឡាទូកានូ៖ ចង់ឱ្យសមត្ថភាពអភិវឌ្ឍឈានទៅរកចំណុចខ្លាំងត្រូវប្រកាន់ភ្ជាប់នូវគុណធម៍ទាំង៥

32863
  • អនុប្រធានអចិន្រ្ទៃយ៍ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា អះអាងថា ចង់ឱ្យសមត្ថភាពអភិវឌ្ឍឈានទៅរកចំណុចខ្លាំងត្រូវប្រកាន់ភ្ជាប់នូវគុណធម៍ទាំង ៥ ។

    ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្ទៃសហព័ន្ធកីឡាទូកកនូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងកើនរំលឹកដល់សិក្ខាកាមដែលចូលរួមនៅក្នុងសិក្ខាសាស្តីអំពី ការបង្ហាញសមត្ថភាព និង ទេព្យកោសលផ្នែកកីឡាទូកកានូ កាលពីចុងសប្តាហ៍ថា កីឡាករការិនីទូកទាំងអស់បើចង់ឱ្យសមត្ថភាពរីកចំរើនឈានទៅរកចំណុចខ្លាំងនៅពេលខាងមុខ លុះត្រាតែរៀនសូត្រចេះចាំ និងប្រកាន់ភ្ជាប់បាននូវគុណធម៍ទាំង៥ ទើបពួកគេទាំងអស់ឈានទៅសម្រេចគោលដៅដែលខ្លួនចង់បាន។
    លោក ថា គុណធម៍ទាំង ៥ នៅក្នុងកិច្ចការកីឡា ១. មានចំណេះដឹង ត្រូវយល់ដឹង មុននិងធ្វើអ្វីមួយ ។ ២.មានបទពិសោធន៍ មានន័យថា ចំណេះដឹងតែមួយមុខមិនអាចធ្វើបានជោគជ័យទេទាល់តែមានបទសោធន៍ ។ ៣.ត្រូវមានគុណធម៍ មនុស្សត្រូវមានសុឆន្ទៈគឺចិត្តចង់ធ្វើ ។ ៤ .ពេលវេលា មានន័យថា ចង់ចេះ ចង់ដឹង ចង់មានពិសោធ ដាច់ខាត់ត្រូវលះបង់ពេលវេលា ។ ៥.ក្រមសិល៍ធម៍ បើគ្មានក្រមសិល៍ធម៍ទេការចូលរួមជាមួយគេក៍មិនចុះសម្រុងដែរ។
    ឯកឧត្តម អនុប្រធានសហព័ន្ធក៍បានជម្រុញអោយសិក្ខកាមទាំងទាំង ៣២នាក់ បង្កើនការយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តដែលបង្ហាត់បង្រៀនដោយគ្រូមកពីជប៉ុន ដើម្បីយកចំណេះជំនាញទាំងនេះ ធ្វើការពង្រឹងសមត្ថភាពឈានទៅរកប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិនៅពេលខាងមុខ ខណៈដែលឆ្នាំ២០២៣ ស៊ីហ្គេមនៅកម្ពុជា គឺសហព័ន្ធសង្ឈឹមលើសមត្ថភាពសិក្ខាកាមទាំងអស់ ។

    សូមបញ្ជាក់ថា សិក្ខាសាស្តីអំពីការបង្ហាញសមត្ថភាព និង ទេព្យកោសលផ្នែកកីឡាទូកកានូរៀបចំដោយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ខែ វិច្ឆិកា បញ្ចប់នៅថ្ងៃ ទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានសិក្ខាកាមចូលរួមចំនួន ៣២នាក់ ក្នុងជម្រើសជាតិថ្នាល ១៤នាក់ បង្ហាត់បង្ហាញដោយគ្រូឯកឧទ្ទេសមកពីជប៉ុនក្រោមការសម្របសម្រួលពីអង្គការចាយការរបស់ជប៉ុន ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី