អណ្តើកកម្រហ្លួងចំនួន ១៤៨ ក្បាល ទទួលបានការពិនិត្យសុខភាព និងការព្យាបាល

87327
  • ក្រុមការងារកម្មវិធីសុខភាពសត្វព្រៃ និងក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានសហការគ្នាធ្វើការវាយតម្លៃប្រចាំឆ្នាំលើសុខភាពអណ្តើកហ្លួងចំនួន ១៤៨ ក្បាលកាលពីពេលថ្មីៗនេះ ។

    ក្រុមការងារទាំងពីរបានធ្វើការថ្លឹងទម្ងន់ និងវាស់ទំហំអណ្តើកទាំងអស់ដើម្បីផ្ទៀងផ្ទាត់មើលភាពលូតលាស់ធំធាត់ និងពិនិត្យតាមដានរកមើលជំងឺផ្សេងៗ ។ មានអណ្តើកពីរក្បាលក្នុងចំណោមអណ្តើកទាំងអស់ កើតជំងឺបូសនៅលើជើង និងត្រូវវះកាត់ព្យាបាលដោយ ពេទ្យសត្វរបស់កម្មវិធីសុខភាពសត្វព្រៃ។
    ក្រុមការងារនឹងបន្តចិញ្ចឹមអណ្តើកទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង រហូតដល់វាធំធាត់អាចបន្តពូជបាន មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ឬក៏ទុកពួកវាសម្រាប់ធ្វើការបន្តពូជនៅក្នុងមជ្ឈមណ្ឌល ។

    ការថែទាំឱ្យអណ្តើកទាំងនេះមានសុខភាពល្អ មានសុវត្ថិភាព និងអាចមានលទ្ធភាព បន្តពូជបាន គឺជាការបង្កើនឱកាសកាន់តែច្រើនឡើងសម្រាប់ការរស់រានរបស់ប្រភេទសត្វ ដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី