ផ្លូវការ!!! លោក Thomas Tuchel បានចុះកុងត្រាដឹកនាំ PSG រយះពេល ២ រដូវកាល

42853
  • ក្រោយការចាកចេញរបស់លោក Unai Emery ពី Paris Saint-Germain លោក Thomas Tuchel ត្រូវបាន​បង្ហាញជាផ្លូវការ​ហើយ​ថា​នឹង​ដឹក​នាំ​ក្លឹប​បារាំង​មួយ​នេះ​សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ។ អតីត​អ្នក​ចាត់​ការ​ក្លឹប Borussia Dortmund រូបនេះ​នឹង​ត្រូវ​កាន់​ការងារ​ថ្មី​នេះ ដែល​លោក​ខ្លួនឯង​ពិត​ជា​ពេញចិត្តនឹង​ធ្វើ​វា​ឲ្យ​អស់ពីលទ្ធភាព។

    Related image

    លោកបាន​និយាយថា៖ “វាពិតជាអ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំសប្បាយចិត្តជា​ខ្លាំង​ដែល​បានចូលរួម​ជាមួយ​ក្លឹប​ដ៏​អស្ចារ្យ​មួយ​នេះ”។

    Image result for Unai Emery

    Tuchel បាន​ជួបជាមួយ Neymar រួចហើយ តែ​យើង​មិន​អាចទាន់​ដឹង​ជាប្រាកដ​នៅឡើយ​ថា កីឡាករ​រូប​នេះ​នឹង​នៅ​លេង​បន្ត​ឲ្យ​ PSG ក្រោម​ការដឹក​នាំ​របស់​លោក​គ្រូ​ម្នាក់​នេះ​ ឬ​ យ៉ាងណា​នោះ​ទេ​នា​រដូវកាល​ក្រោយ​នេះ។ លោកគ្រូ​​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ជួយ​ឲ្យ​ PSG គ្រងជើងឯក ឆេមពានស៍លីក​ នៅរដូវកាល​ក្រោយ​នេះ។

    លោក Nasser Al-Khelaifi ប្រធានក្លឹប PSG បាន​មាន​ប្រសាសន៍ថា “Thomas គឺជាគ្រូបង្វឹក​បាល់​ទាត់​អឺរ៉ុប​មួយ​រូប​ដែល​មាន​សមត្ថភាព ដែល​មាន​ភាព​លេច​ធ្លោរ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី