ជំនួបធំបំផុតប្រចាំឆ្នាំ! បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង ដណ្ដើមជើងឯក HSC នាល្ងាចនេះ

62722
  • ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់លើកទី១៣ រដូវកាល ២០១៩ រវាងក្លឹប បឹងកេត អ៊ែបស៊ី និងក្លឹប ព្រះខ័នរាជស្វាយរៀង បានមកដល់ហើយ ។

    ការទង្ទឹមរងចាំអស់រយះពេលជាយូរពីសំណាក់អ្នកគាំទ្រកម្ពុជាបានមកដល់ហើយ ក្នងជំនួបដ៏ធំបំផុតប្រចាំឆ្នាំដើម្បីការស្វែងរកជើងឯកពានរង្វាន់ហ៊ុនសែនលើកទី១៣ រដូវកាល ២០១៩ ដែលក្រុមខ្លាំងពីររបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយក្រុមបឹងកេត នាល្ងាចទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដែលការប្រកួតនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន Smart RSN វេលាម៉ោង ៦ៈ០០ នាទីនេះ ។

    គួរឱ្យដឹងថា មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនាល្ងាចនេះមកដល់ ក្រុមទាំងពីរសុទ្ធសឹងតែបង្ហាញពីភាពខ្លាំងរបស់ខ្លួនរៀងៗខ្លួន ដោយជើងឯកលីគកំពូលកម្ពុជា ៣ សម័យកាល បឹងកេត បានទម្លាក់ក្រុមខ្លាំង វិសាខា ក្នុងលទ្ធផលមិនគួរឱ្យជឿ ៤ ទល់នឹង ០ ខណះក្រុមដែលទើបនឹងលើកពានរង្វាន់លីគកំពូលនាពេលថ្មីៗនេះ ព្រះខ័នរាជស្វាយរៀង ក៏បានទម្លាក់ក្រុមម្ចាស់ជើងឯក MCL ៦ សម័កាល ភ្នំពេញក្រោន ទាំងប្រលឹងចុងសក់ ដោយឈ្នះបាល់កាត់សេចក្ដី ១១ ម៉ែត្រ​ ក្នុងលទ្ធផល ៥-៤ ជាមួយការបញ្ចប់ម៉ោងធម្មតា ០-០ ។

    សូមបញ្ជាក់ឱ្យដឹងថា ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយក្លឹបសម្បូរបទពិសោធន៍ បឹងកេត អ៊ែបស៊ី ដើម្បីដណ្ដើមពានរង្វាន់ហ៊ុនសែនខាប់លើកទី១៣ រដូវកាល ២០១៩ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅលើកីឡាដ្ឋាន Smart RSN របស់ភ្នំពេញក្រោន នាវេលាម៉ោង ៦ៈ០០ នាទីល្ងាចនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី