
យោងតាមសារពត៌មានជាច្រើនបានចុះផ្សាយអោយដឹងថា៖ ក្លឹប Atletico Madrid កំពុងទាក់ទងខ្សែប្រយុទ្ធ Sergio Aguero ត្រលប់ទៅកាន់ទឹកដី Madrid វិញហើយគ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខដើម្បីទុកជំនួសដំណែងខ្សែប្រយុទ្ធ Antoine Griezmann ដែលគេរំពឹងទុកថានឹងចាកចេញពី AT Madrid ទៅកាន់ Barcelona នៅក្នុងរដូវកាលក្រោយ។
នៅចុងរដូវកាលនេះលោក Pep Guardiola បានទទួចថាខ្សែប្រយុទ្ធ Aguero នឹងមិនចាកចេញពីក្លឹបទេនៅក្នុងពេលបញ្ចប់រដូវកាលនេះ ប៉ុន្ដែមកដល់ពេលនេះគ្រប់យ៉ាងបើជាផ្ទុយស្រលះពីអ្វីដែលលោករំពឹងទុកទៅវិញ។
លោក Pep បាននិយាយថា៖ លោកគិតថាវានឹងមិនអាចកើតឡើងទេ បំណងប្រាថ្នារបស់លោកគឺមិនចង់អោយរឿងនឹងកើតឡើង ប៉ុន្ដែលោកមិនអាចដឹងមុនហើយក៏មិនអាចរារាំងបានដែរ។ លោកអាចនិយាយ 1000 ដងថា Aguero នឹងនៅទីនេះបន្ដរហូតដល់ការសម្រេចចិត្តចុងក្រោយរបស់ Aguero ទើបវាជាការពិត ៕
ដោយ៖តារា