
ចិនគឺជាប្រទេសមហាអំណាចមួយ ដែលតែងតែប្រឡូកចូលវិស័យបច្ចេកវិទ្យាថ្មីៗនិងទំនើបៗ។ ដូចគ្នាដែរ ក្នុងពេលនេះក្រុមហ៊ុនមួយ ដែលមកពីប្រទេសចិនបានបង្ហាញតាមរយៈការបង្ហោះវីដេអូមួយ ពីភាពជោគជ័យរបស់ខ្លួនក្នុងការផលិតម៉ាស៊ីន Drone សម្រាប់ជិះ។
ក្រុមហ៊ុន EHang បាននិយាយអំពីម៉ាស៊ីន Drone សម្រាប់ដឹកអ្នកដំណើររបស់ខ្លួនយូរណាស់មកហើយ តែក្នុងពេលនេះគេបានបង្ហាញពីភាពជោគជ័យ ក្នុងការហោះហើរ Drone ដោយមានមនុស្សជិះ ជាលើកដំបូង។ ម៉ាស៊ីន Drone របស់ក្រុមហ៊ុនចិនមួយនេះ បានធ្វើដំណើរក្នងល្បឿនលឿនខ្លាំងគួរសម និងនៅក្នុងរយៈកំពស់ខ្ពស់ទៀតផង។
ចំណែកឯការគ្រប់គ្រងការធ្វើដំណើរម៉ាស៊ីន Drone នេះក៏មិនសូវជាមានភាពលំបាកប៉ុន្មានដែរ ដោយសារអ្នកធ្វើដំណើរគ្រាន់តែជ្រើសរើសផ្លូវដែលគេចង់ទៅ បន្ទាប់មកម៉ាស៊ីន Drone នឹងធ្វើការបើកបរដោយខ្លួនវាតែម្តង៕
ដោយ៖ តារា